សមេ្តចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសជប៉ុនជាគំរូសម្រាប់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានអន្តរជាតិដ៏ល្បីមួយថា សម្តេចបានចាត់ទុកប្រទេសជប៉ុនជាគំរូមួយសម្រាប់ ប្រទេសកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងបន្តឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ទោះបីគណបក្សកាន់អំណាចរបស់សម្តេចដណ្តើមបានអាសនៈ ទាំងអស់នៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងទៅនេះក៏ដោយ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែតក្យូដូរបស់ជប៉ុន កាលពីសប្តាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសជប៉ុនជាគំរូនៃប្រជាធិបតេយ្យមួយ ដែលយើងគួរសិក្សារៀនសូត្រ ហើយជាប្រទេសតែមួយគត់ ដែលយើងអាចរៀនសូត្រពីប្រជាធិបតេយ្យបាន»។ «ខ្ញុំរមែងតែមើលទៅប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងពិភពលោក ដើម្បីរៀនសូត្រតាម ទាំងក្នុងក្របខណ្ឌនយោបាយ និងសេដ្ឋកិច្ច ដូចជាប្រទេសជប៉ុនជាដើម ដើម្បីរក្សាបាននូវសេដ្ឋកិច្ចខ្ពស់ ស្ថិរភាពនយោបាយ និងគំរូនៃប្រទេសប្រជាធិបតេយ្យយ៉ាងពិតប្រាកដ» សម្តេច ហ៊ុន សែន បានថ្លែងមួយថ្ងៃមុនពេលសម្តេចដឹកនាំ គណៈប្រតិភូទៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន ដែលបានចូលរួមដោយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាប់ដងទន្លេមេគង្គ រួមមានប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។ នាយករដ្ឋមន្ត្រីបាននិយាយថា សម្តេចមានឆន្ទៈជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យទៅជា «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ស្របពេលដែលសម្តេចកោតសរសើរប្រទេសជប៉ុន … Continue reading សមេ្តចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសជប៉ុនជាគំរូសម្រាប់កម្ពុជា